Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សានុសិស្ស និងក្រុមយុវជន ស.ស.យ.ក យកថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដើររើសសំរាមក្រោមប្រធានបទ «ខ្ញុំរើស អ្នករើស ដើម្បីបរិស្ថានស្អាត»

14-02-2017 21:26

(ព្រះវិហារ)៖ ដោយមានបំណងទប់ស្កាត់កុំឲ្យយុវវ័យយល់ច្រឡំអំពី ថ្ងៃបុណ្យទិវានៃសេចក្តីស្រឡាញ់នោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំក្រុមយុវជន អនុវត្តន៍យុទ្ធនាការចុះសម្អាតអនាម័យ និងបរិស្ថាន ក្រោមប្រធានបទ «ខ្ញុំរើស អ្នករើស ដើម្បីបរិស្ថានស្អាត»។

យុទ្ធនាការនេះ មានការចូលរួមពីក្រុមសិស្សានុសិស្សនៃវិទ្យាល័យ ជា សីម ត្បែងមានជ័យ និងក្រុមយុវជននៃសហ​ភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តព្រះវិហារផងដែរ។

លោក ស៊ូ សិរី បានបញ្ជាក់ថា ក្នុងយុទ្ធនាការចុះសម្អាតអនាម័យ បរិស្ថាននេះ ក្រុមយុវជនបាននាំគ្នាដើររើសសំរាម នៅបរិវេណសាលា និងទីសាធារៈនានា ដែលកត្តានេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការស្រលាញ់ស្និទ្ធស្នាលរវាងគ្នានិងគ្នា ក្នុងទិវាបុណ្យនៃសេចក្តីស្រលាញ់នេះ៕