Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិតជាសំណាង! យុវសិស្សម្នាក់នៅខេត្តព្រៃវែង ជីវភាពខ្វះខាតគ្មានលទ្ធភាពបន្តការសិក្សា តែបានលោក ស សុខា និងលោកស្រី ជួយទំនុកបម្រុកសព្វប្រការ

13-02-2017 15:02

(ព្រៃវែង)៖ នារីយុវសិស្សម្នាក់ រស់នៅខេត្តព្រៃវែង ជួបនូវជីវភាពខ្វះខាតគ្មានលទ្ធភាពបន្តការសិក្សា ត្រូវបានតំណាងរបស់លោក ស សុខា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គឺលោក អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារចុះជួយស្រុកកំចាមារ បានចុះសួរសុខទុក្ខ នាំយកអំណោយឧបត្ថម្ភជាច្រើនប្រគល់ជូនគាត់។

នារីយុវសិស្សខាងលើ មានឈ្មោះ យ៉ុង សីលី រៀននៅថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កំចាយមារ ដែលបោះបង់ការសិក្សា ដោយមូលហេតុឪពុកម្តាយឈ្លោះប្រកែក និងឈានដល់លែងលះគ្នា បណ្ដាលឲ្យរូបនាងលែងមានអារម្មណ៍ និងគ្មានលទ្ធភាពបន្តការសិក្សា ព្រោះតែជីវភាពក្រីក្រ គ្មានសូម្បីតែជម្រកជ្រកកោន។

លោក អាំង សិរីពិសិដ្ឋ បានប្រាប់ឲ្យដឹងថា ក្រោយមានការជំរុញលើកទឹកចិត្តឲ្យគាត់ បន្តការសិក្សារៀនសូត្រឡើងវិញពី លោក ស សុខា និងលោកស្រី កែ សួនសុភី ក្រុមការងារបានសម្រេចដោះស្រាយរកកន្លែងស្នាក់នៅ ប្រាក់កាកចាយវាយ និងឧបត្ថម្ភការហូបចុកប្រចាំខែ រហូតដល់គាត់បញ្ចប់ការសិក្សា ដល់ថ្នាក់មហាវិទ្យាល័យ និងទិញកង់មួយគ្រឿង សម្រាប់ឲ្យគាត់ធ្វើដំណើរផងដែរ។

ក្រោយពីទទួលបានអំណោយ និងការយកចិត្តទុកដាក់ពីសំណាក់ លោក ស សុខា និងលោកស្រី កែ សួនសុភី ដូចនោះហើយ យុវសិស្ស យ៉ុង សីលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកទាំងពីរ ដែលបានឧបត្ថមសព្វគ្រប់បែបយ៉ាងដល់រូបនាង ហើយនាងបានសន្យាថា នឹងខំប្រឹងប្រែងរៀនសូត្រ ដើម្បីជាការតបស្នងសងគុណចំពោះលោកទាំងពីរ៕