Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ឃាត់រថយន្ត​ដឹក​ទំនិញ១​គ្រឿង​​ ធ្វើដំណើរមកពីច្រកភ្នំដិន ដើម្បីត្រួត​​ពិនិត្យ​​អនុលោមភាព

11-02-2017 10:23

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញបាន ឃាត់រថយន្តដឹកទំនិញ១គ្រឿង តាមដងផ្លូវក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​អនុលោមភាព នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ ដែលរថយន្តនេះ បាន​ធ្វើដំណើរមកពីមាត់ច្រកភ្នំដិន ព្រំប្រទល់ប្រទេសវៀតណាម។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការឃាត់រថយន្តដឹកទំនិញ១គ្រឿងនេះ បានធ្វើឡើងដោយមាន​កិច្ចសហការពី​ កងរាជអាវុធហត្ថផងដែរ។

ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ​ទាំងអស់​ដែលនាំចូលមកពីបរទេស៕