Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច ប្រកាសឲ្យប្រតិបត្តិករទូរគមនាគមន៍ ដែលមិនទាន់​ធ្វើស្វ័យ​ប្រកាស​បង់ចំណែក​នៃផលចំណូល​និង​ទូទាត់បំណុល ត្រូវរួសរាន់​ទៅធ្វើឲ្យ​បានមុន​ថ្ងៃ២៨ ខែ​កុម្ភៈ​

15-02-2017 10:30

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសរួមមួយ ជំរុញឲ្យប្រតិបត្តិករទូរគមនាគមន៍ ដែលមិនទាន់ធ្វើស្វ័យប្រកាសបង់ចំណែកនៃផលចំណូល និងមិនទាន់ទូទាត់​បំណុលជូនក្រសួង ត្រូវរួសរាន់ធ្វើស្វ័យប្រកាស និងទូទាំងឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជាកំហិត។

តាមសេចក្ដីប្រកាសដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៩​ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងករណីដែល​ប្រតិបត្តិករទូរគមនាគមន៍ណា មិនអនុវត្តន៍តាមការកំណត់ខាងលើទេ ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច នឹងប្រកាសជាសាធារណៈតាមប្រព័ន្ធព័ត៌មាន និងចាត់វិធានការតាមផ្លូវច្បាប់។

បើតាមក្រសួងប្រៃសណីយ៍ «ស្វ័យប្រកាសបង់ចំណែកនៃផលចំណូល» មានន័យថា ជាកម្រៃអាជ្ញាបណ្ណ ឬការបែងចែងចំណូល ដែលជាកាតព្វកិច្ចរបស់អ្នកកាន់ ឬអ្នកទទួលអាជ្ញាបណ្ណ ត្រូវបង់ថវិកាមិនមែនសារពើពន្ធជូនរដ្ឋ។ ភាសាបរទេស ហៅថា License Fee or Revenue Sharing មានន័យថា ជាភាគរយនៃចំណូលដុលដែលក្រុមហ៊ុនទាំងនោះ រកបានពីការផ្តល់សេវាបណ្តាញ និងសេវា ស្របតាមលក្ខខណ្ឌអាជ្ញាបណ្ណ ដែលផ្តល់ឲ្យដោយរដ្ឋ៕

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច ដូចខាងក្រោម៖