Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន៤នាក់ ដកហូតបានថ្នាំញៀន៨កញ្ចប់

09-02-2017 15:46

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់បានក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ដកហូតបាន​ថ្នាំញៀនចំនួន៨កញ្ចប់(តូចធំ) នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើនេះដឹកនាំកម្លាំងដោយលោក ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ។

លោក ម៉ន វុធី បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ កើត សំអៀង មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ថ្មីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២ឈ្មោះ និល សំណាង អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ (ជាម្ចាស់ផ្ទះ) ទី៣ឈ្មោះ យ៉ឹន ភារម្យ អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ទី៤ឈ្មោះ សោម វីដែន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាងមកសាកសួរនាំ ធ្វើឯកសារនៅប៉ុស្តិ៍នគរបាលកន្ទោក និងបញ្ចូនខ្លួនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕