Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពេលបើកបរត្រូវពាក់មួកសុវត្ថិភាពជានិច្ច! ស្លាប់៣នាក់ និង៦នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

06-02-2017 07:19

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន០៥លើក (យប់២លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់ ៥នាក់ និងរបួសស្រាលម្នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៥ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន៨គ្រឿង រួមមានម៉ូតូ ចំនួន៦គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង, រថយន្ដតូច១គ្រឿង និងអ្នកថ្មើរជើងម្នាក់
ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្ដាំ១លើក និងបត់គ្រោះថ្នាក់១លើក។

សូមបញ្ជាក់ថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ដល់ថ្ងៃទី០៥ ខែកុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរណ៍កើត ឡើងចំនួន២៩លើក បណ្ដាលឲ្យមនុស្សស្លាប់១៦នាក់ រង់របួសធ្ងន់ចំនួន២៧នាក់ និងរបួសស្រាលចំនួន៩នាក់៕៕៕