រយ:ពេល៣ថ្ងៃ បុណ្យចូលឆ្នាំចិន-វៀតណាម អគ្គិភ័យទូទាំងប្រទេសកើតឡើង១០ករណី ថយចុះ២ករណី បំផ្លាញផ្ទះ៨ខ្នង
30-01-2017 11:45
(ភ្នំពេញ)៖ រយ:ពេល៣ថ្ងៃ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពោលចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០១៧នេះ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ទូទាំងប្រទេស មានចំនួន១០ករណី ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គភ័យ និងសង្គ្រោះ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា បានបង្ហាញថា ករណីអគ្គិភ័យនេះ មានការថយចុះ២ករណី ដោយឆ្នាំមុនមាន១២ករណី និងបំផ្លាញផ្ទះ៨ខ្នង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត។
សូមអានព័ត៌មានលម្អិត ខាងក្រោមនេះ៖