អាវុធហត្ថស្រុកភ្នំព្រឹក ចាប់ជនគ្រឿងញៀនមា្នក់ ដកហូតយ៉ាម៉ាជិត១០០គ្រាប់
19-01-2017 16:49
(បាត់ដំបង)៖ កម្លាំងអាវុធហត្ថស្រុកភ្នំព្រឹក ចាប់បានជនគ្រឿងញៀនម្នាក់ ដោយដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាបានជិត១០០គ្រាប់ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មន្ដ្រីអាវុធហត្ថស្រុកភ្នំព្រឹក បានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួន កម្លាំងអាវុធបានដើរល្បាតការពារ សន្តិសុខ ជូនប្រជាពលរដ្ឋដូចសព្វដង លុះមកដល់ចំណុចកើតហេតុ បានប្រទះឃើញមុខសញ្ញាជនសង្ស័យម្នាក់ កំពុងចែកចាយក្នុងបទល្មើសជាក់ស្តែង រួចឃាត់ខ្លួនតែម្ដង ដោយដកហូតបាន ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៩៦គ្រាប់ ទូរស័ព្ទដៃ១គ្រឿង។ អាវុធហត្ថ បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ គុន ចំរើន អាយុ៣០ឆ្នាំ មុខរបរកម្មករ។
បច្ចុប្បន្នបន្ទាប់ធ្វើការសាកសួរ កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការតាមច្បាប់៕