Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កែច្នៃ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ធ្វើគ្រាប់បែក​​បោក​ត្រី​ បែរ​ជាផ្ទុះ បណ្តាលឲ្យ​មនុស្ស២នាក់​​របួសធ្ងន់ ​នៅស្រុកចុងកាល់​

18-01-2017 18:57

(ឧត្តរមានជ័យ​)៖​ មនុស្ស២នាក់រពិសដៃយក​យុទ្ធភណ្ឌមិនទាន់ផ្ទុះ​កែច្នៃជាគ្រាប់បែក​ ដើម្បីយកទៅបំផ្ទុះ​បោកយក​ត្រី​ ទីបំផុតផ្ទុះដាច់ម្នាក់​ រងរបួស​ស្រាលម្នាក់។​ ហេតុការណ៍នេះ កើតឡើងនៅរសៀល​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧​ នៅចំណុចស្ទឹងស្រែង ខាងកើតភូមិអាតោ ឃុំចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។

សមត្ថកិច្ច​មូលដ្ឋានបានឲ្យដឹងថា​ ករណីខាងលើនេះ​ រងរបួស​មនុស្សប្រុស២នាក់​ ទី១​៖ឈ្មោះ​ ឈួន ផល់​ អាយុ៥៥ឆ្នាំ (អតីតយុទ្ធជន)​ របួសធ្ងន់ដាច់ដៃ
ខាងស្ដាំ​ និងទី២​៖ឈ្មោះ ហ៊ត់ ព្រីង​ អាយុ​២២ ឆ្នាំ (របួសស្រាល)​ រស់នៅភូមិអាតោ ឃុំចុងកាល់​ ស្រុកចុងកាល់​ ខេត្ដ​ឧត្ដរមានជ័យ។

ក្រោយពីកើតហេតុ​សមត្ថកិច្ច ​បាន​បញ្ជូនជនរងគ្រោះ​ទាំង២នាក់ ​ទៅកាន់​មន្ទីរពេទ្យ​បង្អែកស្រុក​៕