Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ាបណ្ឌិត ជា រតនា រៀបចំពិធីជួបជុំ សំណេះសំណាលជាមួយជនពិការកំបុតដៃទាំងពីរ ទូទាំងប្រទេសលើកទី២

14-01-2017 14:17

(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ បានរៀបចំពិធីជួបជុំ និងសំណេះសំណាល ជាមួយជនពិការកំបុតដៃទាំងពីរ ទូទាំងប្រទេសលើកទី២ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួម ពីជនពិការជាច្រើននាក់ទៀត។

នៅក្នុងពិធីនេះ លោកឧកញ៉ាបណ្ឌិត ជា រតនា បានឲ្យដឹងថា លើកទី២នេះ យើងរៀបចំខុសពីលើកទី១បន្តិច ដោយលើកទី២នេះ យើងមានជនពិការទូទៅ បានអញ្ជើញចូលរួមជាមួយយើងដែរ ហើយកាលពីលើកទី១នោះ យើងមានតែជនពិការកំបុតដៃទាំងពីរទេ ហើយការឧបត្ថម្ភក៏អត់ខុសគ្នាប៉ុន្មាននោះទេ ដោយក្នុងនោះទទួលបានម្នាក់មួយលានរៀល និងមានការផ្តល់អាហារ មានខោអាវផងដែរ។

លោកឧកញ៉ាថា កម្មវិធីនេះជូបជុំជាមួយជនពិការនេះ ក៏មានការចូលរួមពីសប្បុរសជនផងដែរ ហើយចំពោះការចំណាយការរៀបចំនេះត្រូវចំណាយ ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដែលថវិកាទាំងនោះបានមកពីសប្បុរសជន និងថវិការបស់លោកឧកញ៉ា និងភរិយា៕