Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេខ្លោងផលិតថ្នាំ​ញៀន ជនជាតិ​អាមេរិកាំង ដែល​នគរបាលចាប់ខ្លួន កាលពី​ខែធ្នូ បានស្លាប់​នៅក្នុងមន្ទីរពេទ្យ

14-01-2017 09:04

(ព្រះសីហនុ)៖ បុរសជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Grafman​ Mikhail ដែលចេះផលិតថ្នាំញៀន ហើយត្រូវនគរបាលខេត្ត​ព្រះសីហនុ ស្រាវជ្រាវរក​ឃើញចាប់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦​កន្លងទៅនេះ ឥឡូវបានទទួលមរណ​ភាពនៅក្នុងមន្ទីរ​ពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់​ពីគាត់មានជំងឺ​ធ្ងន់ធ្ងរច្រើនថ្ងៃ ហើយមន្ត្រីពន្ធនាគារ បានបញ្ជូនមកព្យាបាលនៅ​មន្ទីរ​ពេទ្យបង្អែក​។

ជាមួយគ្នានេះផងដែរ ស្ថានទូតសហរដ្ឋអាមេរិក ក៏បានស្នើមកលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីបញ្ជូនសពពលរដ្ឋរបស់ខ្លួនមក​ភ្នំពេញ ដើម្បីចាត់ចែងបន្តផងដែរ។