Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: រថយន្តសាំងយ៉ុងដឹកអ្នកដំណើរ បុករថយន្តកុងតឺន័រ​ដឹកដំឡូង ស្លាប់៥នាក់ និងរបួស៧នាក់ នៅផ្លូវជាតិលេខ៨ (Video inside)

13-01-2017 08:32

(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានបញ្ជាក់មុននេះថា នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ បុកជាមួយរថយន្ត កុងតឺន័រដឹកដំឡូង បណ្តាលឲ្យស្លាប់ ៥នាក់ និងរបួស៧នាក់ នៅតាមផ្លូវជាតិលេខ៨ ស្រុកពារាំង ។

លោកឧត្តមសេនីយ៍ស្នងការ ដែលកំពុងធ្វើដំណើរទៅកន្លែងកើតហេតុ បានបន្តថា ជនរងគ្រោះដែលរងរបួសត្រូវបានសមត្ថកិច្ចរបស់លោកជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ ហើយអ្នកបើកឡានទាំង២គ្រឿង ត្រូវបានឃាត់ខ្លួន។

បើតាមលោកស្នងការ គ្រោះថ្នាក់នេះកើតឡើងដោយអ្នកបើករថយន្តសាំងយ៉ុង ជែងគេ ហើយជ្រុលទៅបុករថយន្តកុងតឺន័រតែម្តង។