Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី​សិង្ហបុរី ​និង​ភរិយា ​បានចាក​ចេញពី​ខេត្ត​សៀមរាប ត្រឡប់​មកអាកាសយានដ្ឋាន​ភ្នំពេញ ហើយ​​បន្ដដំណើរ​ទៅប្រទេសឡាវ

11-01-2017 16:35

(សៀមរាប)៖​​ ​ប្រធានាធិបតីសិង្ហបុរី​ លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំង​គណៈប្រតិភូ ក្រោយពីបញ្ចប់ការទស្សនកិច្ចនៅខេត្តសៀមរាប រយៈពេល២ថ្ងៃ ហើយនៅម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានចាកចេញពីខេត្តសៀមរាប ត្រឡប់មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញវិញ ដើម្បីបន្ដដំណើរទៅកាន់ប្រទេសឡាវ។​

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី​ អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជរាំង និង​រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ព្រមទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ខេត្តមួយចំនួនទៀតផងដែរ​៕