នៅម៉ោង១០៖៥០នាទីព្រឹកនេះ! ប្រធានាធិបតីសិង្ហបុរី និងភរិយា នឹងអញ្ជើញទស្សនាកន្លែងផលិតរូបចម្លាក់បុរាណ ក្នុងរម្មណីយដ្ឋានអង្គរ មុនចាកចេញពីកម្ពុជា
11-01-2017 10:03
(សៀមរាប)៖ បន្ទាប់ពីសម្រាកនៅសណ្ឋាគារសូហ្វីតែលអង្គរ ខេត្តសៀមរាប មួយយប់ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញទស្សនាកំសាន្ដ នៅកន្លែងផលិតរូបចម្លាប់បុរាណអង្គរនានា (Artisan Angkor) នៅម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ មុនចាកចេញពីកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជរាំង និងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ព្រមទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ខេត្តមួយចំនួនទៀតផងដែរ។
នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕