ពលរដ្ឋខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ពីបទលួចគ្រឿងញៀនឆ្លងដែនគ្រឿងញៀន ដកហូតថ្នាំ WY៦០គ្រាប់
10-01-2017 17:43
(បន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍របស់អាវុធហត្ថស្នាក់ការសន្តិសុខ៨៨៨ នៃបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចថៃស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ បានចាប់ប្រជាពលរដ្ឋខ្មែរម្នាក់ នៅចំណុចស្ពានស ស្ថិតក្នុងភូមិខងផែង ឃុំទ័ពស្ដេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ពីបទជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនWYចំនួន៦០គ្រាប់ នៅថ្ងៃម្សិលមិញនេះ។
លោក សៅ សាន្ត ប្រធានស្នាក់ការសន្តិសុខ៨៨៨ បញ្ជាក់ថា ជនសង្ស័យឈ្មោះ នី និត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចថៃកំពុងឃុំខ្លួននៅអធិការស្រុកតាប្រាយ៉ា ខេត្តស្រះកែវ រង់ចាំការសម្រេចពីតុលាការថៃ ចាត់ការតាមនិតិធីច្បាប់៕