Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរ៉ែ និងថាមពល៖ មន្ទីររ៉ែខេត្តមណ្ឌលគិរី ចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែខុសច្បាប់មួយ ដកហូតគ្រឿងចក្រ២គ្រឿង និងអ្នកពាក់ព័ន្ធ២នាក់ នៅស្រុកពេជ្រាដា

09-01-2017 15:45

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសបញ្ជាក់ថា មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគីរី បានបើកយុទ្ធនាការ ចុះបង្ក្រាប ទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យខុសច្បាប់មួយកន្លែង ស្ថិតនៅតំបន់អង្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយបានដកហូតគ្រឿងចក្រ២គ្រឿង និងជនពាក់ព័ន្ធចំនួន ២នាក់ទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សេចក្ដីប្រកាសបានបញ្ជាក់ថា ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ ដោយមានការសហការជាមួយគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ក្រោយកម្លាំងចម្រុះចុះបង្ក្រាប និងដកហូតគ្រឿងចក្រខាងលើរួចមក មានក្រុមបាតុករមួយចំនួន ដែលជាក្រុមអ្នកធ្វើអាជីវកម្មរ៉ែខុសច្បាប់ជាមួយគ្នា បានលើកគ្នាមកតវ៉ាទាមទារយកគ្រឿងចក្រទាំងនោះទៅវិញ តែក្រុមនេះត្រូវបានកម្លាំងចម្រុះធ្វើការទប់ស្កាត់ និងអប់រំណែនាំអំពីបទល្មើសខុសច្បាប់របស់ខ្លួន ព្រមទាំងបញ្ជាឲ្យរំសាយទៅវិញ។

ក្រសួងរ៉ែបានបញ្ជាក់ទៀតថា «ក្រសួងនឹងបន្តយុទ្ធនាការយ៉ាងម៉ឹងម៉ាត់ ដើម្បីស្រាវជ្រាវចាប់ខ្លួនជនល្មើស ដែលនៅពីក្រោយករណីអាជីវកម្មរ៉ែខុសច្បាប់មួយនេះ»

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងបទល្មើសអាជីវកម្មរ៉ែខុសច្បាប់ខាងលើ៖