អភិបាលខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក កៅ សុភ័ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប
08-01-2017 17:52
(សៀមរាប)៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក កៅ សុភ័ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែលទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៤ ឆ្នាំ ដោយរោគាពាធ។
ក្នុងនោះលោកអភិបាលខេត្ត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្រៃលែងនេះ ចំពោះក្រុមគ្រួសារលោកស្រី ដែលបានបាត់បង់ស្វាមី និងឪពុក ដ៏មានគុណ និងជាទីគោរពស្រលាញ់។ អភិបាលខេត្តថា «ខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម កៅ សុភ័ណ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕