Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកថ្ងៃស្អែកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងទទួលសញ្ញា​បត្រថ្នាក់បណ្ឌិត​កិត្តិយស ផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យា​ល័យ ក្វាំងស៉ី ប្រទេសចិន

08-01-2017 16:21

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ស្អែកនេះ នឹងទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យ ក្វំាងស៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើង ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាលសន្និសីទចតុមុខ។

តាមលិខិតកម្មវិធីរបស់ កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា លោក Xie Shanggo ប្រធានសាកលវិទ្យាល័យ ក្វាំងស៊ី នឹងប្រគល់សញ្ញាបត្រ ថ្នាក់បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕