Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហាងនំប៉័ង BreadTalk សាខាទី៥ស្ទឹងមានជ័យ ទិញនំគ្រប់រសជាតិ៣ ថែមជូន៣ ដោយឥតគិតថ្លៃ សូមប្រញាប់រួសរាន់ឡើង!

07-01-2017 17:06

(ភ្នំពេញ)៖ ឱកាសពិសេស សម្រាប់អតិថិជនដែលគាំទ្រ ហាងនំបុ័ង BreadTalk បានមកដល់ទៀតហើយ ដោយនៅថ្ងៃទី១០-១៦ ខែមករាខាងមុខនេះ រាល់អតិថិជន ដែលទិញនំប័ុងគ្រប់រសជាតិ ដ៏ឈ្ងុយឆ្ងាញ់របស់ BreadTalk សាខាទី៥ ស្ទឹងមានជ័យ ចាប់ពី៣នំ នឹងថែមជូន៣នំ ដោយឥតគិតថ្លៃ។

កាន់តែអស្ចារ្យនោះ ដើម្បីអបអរសាទរ ក្នុងឱកាសបើកសម្ពោធសាខាទី៥ថ្មី នៅក្នុងផ្សារស្ទឹឹងមានជ័យនៅថ្ងៃទី០៧ ខែមករានេះ សម្រាប់អតិថិជន១០០នាក់ដំបូង ដែលបានទិញនំ រួមជាមួយនឹងភេសជ្ជៈរបស់ BreadTalk នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតភ្លាមៗផងដែរ។ ចាំអីទៀត ប្រញាប់រួសរាន់ឡើង ពេលវេលាមានកំណត់។

សម្រាប់សាខាទី៥ថ្មីនេះ មាននំដែលមានរសជាតិឆ្ងាញ់ពិសា ប្លែកជាងពីមុន ពេលយើងពិសាភ្លាម គឺមានរសជាតិឈ្ងុយជាប់មាត់ ឆ្ងាញ់ជាប់ចិត្ដ ពិសា១ហើយ ចង់ពិសាមួយទៀត ។កាន់តែពិេសស នំប័ុង BreadTalk គឺគ្រឿងផ្សំពីធម្មជាតិល្អបំផុត ពីប្រទេសសិង្ហបុរី និងមានការគាំទ្ររួមទាំងទ្វីបអឺរ៉ុប និងអាស៊ីយើងនេះ ហើយលក្ខណៈពិសេស ទី១-នំដែលផលិត សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ដោយផ្សំជាមួយនឹងគ្រាប់ធញ្ញជាតិ, ទី២- នំគ្រប់ប្រភេទ បានដាក់ទៅក្នុងទូរយ៉ាងមានអនាម័យបំផុត សម្រាប់នំគ្រប់ប្រភេទនៅហាងនេះ គឺផលិតថ្មីជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យមានរសជាតិ និងក្លិនឈ្ងុយ គ្រាន់តែឃើញភ្លាម គឺចង់ញុំាភ្លែតតែម្ដង។

ទន្ទឹមនឹងនោះ ហាងថ្មីនេះ មាននំថ្មីជាច្រើនខុសពីហាងមុនៗ ជាច្រើនប្រភេទទៀត ដែលមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ ប្លែក ពិសេស គឺធ្វើតម្រូវទៅតាមចំណង់ចំណូលចិត្តអតិថិជន ទាំងខ្មែរយើងផង និងភ្ញៀវបរទេសផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ BreakTalk មានសាខាចំនួន៥ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១, សាខាទី៤ ផ្លូវម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា និងសាខាងទី៥នៅក្នុងផ្សារស្ទឹមមានជ័យ ហើយ BreadTalk នឹងពង្រីកសក្កានុពលបន្ថែមទៀត ក្នុងពេលអនាគត៕