Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! ក្រោយអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ពេលនេះពលរដ្ឋ​១២៧គ្រួសារ រស់នៅ​តំបន់​ព្រលាន​យន្តហោះ ក្រុងព្រះ​វិហារ បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីហើយ

04-01-2017 17:50

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីចែកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលន​វត្ថុស្របច្បាប់ ជូនប្រជាពលរដ្ឋ១២៧​គ្រួសារ រស់នៅតំបន់​ព្រលានយន្តហោះ ភូមិហ្មសែត សង្កាត់ប៉ាល​ហាល នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។

ប្រជាពលរដ្ឋ១២៧គ្រួសារ រស់នៅតំបន់ព្រលានយន្តហោះ ភូមិហ្មសែត សង្កាត់ប៉ាលហាល  ក្រុងព្រះវិហារ បានរស់នៅទីនោះ ជាច្រើនឆ្នាំមក ហើយការចែកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ បានធ្វើឡើងក្រោយពី មានការជួយអន្តរាគមន៍ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រេចកាត់ដីតំបន់ មួយផ្នែកជូន​នោះ ប្រជាពលរដ្ឋខាងលើ។

ការចែកវិញ្ញាបនបត្រនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ មាស សុភា អគ្គមេបញ្ជាការរងកងយោធិ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក អ៊ុន ចាន់ដា អភិបាលខេត្ត លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងប្រធាន​អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត៕