Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តពោធិ៍សាត់ ឃាត់បង្ក្រាប​មេក្លោង ចែកចាយ​គ្រឿងញៀន​ម្នាក់ នៅ​ស្រុកបាកាន​ ដកហូតបាន​ថ្នាំញៀន​មួយចំនួនធំ

04-01-2017 17:04

(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ស្នាមព្រះ ខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនមេក្លោងចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនទៀត។  

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៥៖៥០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចជាងប៉ះកង់ឡាន ស្ថិតក្នុងភូមិអណ្តូង​ក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ មានឈ្មោះ លី សារិទ្ធ (ហៅក្រិន) ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរជាងប៉ះកង់ឡាន។

លោកអធិការបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលជំនាញ ដោយដកហូតបាន ម្សៅក្រាមព័ណ៌ស ១១កញ្ចប់, ដាវសាម៉ូរ៉ៃ ០១ដើម, ឯកសណ្ឋាន​អាវុធហត្ថ ០១ឈុត, ទូរស័ព្ទដៃ ០១គ្រឿង, រថយន្តទីកូ ពាក់ស្លាកលេខឆ-8877 -ភព2 និងសម្ភារបម្រើឲ្យការជួញដូរ និងសម្រាប់ជក់គ្រឿងញៀនមួយចំនួនធំទៀត។

បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕