Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅម៉ោង១៖២៣​នាទីរសៀលនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងតាមព្រះទីនាំងរថយន្តត្រឡប់ពីខេត្តព្រះសីហនុ មកដល់​ព្រះបរមរាជវាំង ដោយសុវត្ថិភាពហើយ!​

01-01-2017 13:23

(ព្រះសីហនុ)៖ នៅម៉ោង១​៖២៣នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ ព្រះទីនាំងរថយន្តរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ ដែលអមព្រះរាជដំណើរ ដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាច្រើនរូបទៀត បានមកដល់ទីព្រះបរមរាជវាំងដោយសុវត្ថិភាពហើយ ក្នុងព្រះរាជដំណើរត្រឡប់ពីខេត្តព្រះសីហនុ បន្ទាប់ពីព្រះអង្គយាងឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៧ នៅព្រះរាជដំណាក់ ក្នុងខេត្តព្រះសីហនុរួចមក។

សូមជម្រាបថា ព្រះករុណាជាអម្ចាស់ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានសព្វព្រះរាជហឫទ័យ ស្តេចយាងតាមរថភ្លើងរបស់អ្នកឧកញ៉ា គិត ម៉េង ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំថ្មី ឆ្នាំ២០១៧៕