Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តចុះចាប់ខ្លួន ជនជាតិវៀតណាម​​៩នាក់ ពីបទរស់នៅ និងធ្វើការ​​ខុសច្បាប់ នៅខណ្ឌ​ដូនពេញ

29-12-2016 19:03

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហកាជាមួយស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ  ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន​ជនជាតិវៀតណាមចំនួន៩នាក់ មានស្រី៣នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅហាងកាហ្វេនីតា ផ្ទះលេខ៨០ ផ្លូវលេខ១៥ សង្កាត់ផ្សារ​កណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា «យើងរកឃើញមានជនបរទេសចំនួន៩នាក់ មានស្រី៣នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ និងប្រកបរបរខុសច្បាប់ គ្មានលិខិតឆ្លងដែន និងមានឯកសារមិនត្រឹមត្រូវ»

បើតាមលោកឧត្តមសេនីយ៍ បន្ទាប់ពីចាប់ខ្លួន ជនជាតិវៀតណាមខាងលើនេះ ត្រូវបាននាំយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនី​តិវិធីច្បាប់៕