Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារចុះជួយឃុំវល្ល័ស នាំថវិកា និងសម្ភារៈរួមរំលែកទុក្ខ​បុណ្យសព​មេ​ភូមិតាគាំ

23-12-2016 17:31

(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះជួយឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របស់គណបក្ស​ប្រជាជន រួមនិងលោកមេឃុំវល្ល័ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំយកនូវទេយ្យទាន​រួមថវិកាមួយចំនួនទៅចូលរួមរំលែក​ទុក្ខគ្រួសារសព​លោកប្រធានភូមិតាគាំ ឃុំវល្ល័ស បានទទួលមរណភាព នៅថ្ងៃម្សិលមិញ។

លោកប្រធានក្រុមការងារ បានថ្លែងថា ក្នុងនាមលោកជាក្រុមការងារ​ចុះជួយឃុំវល្ល័ស ដោយផ្ទាល់មានការ​សោកស្តាយយ៉ាងខ្លាំងចំពោះមរណ​ភាពរបស់លោក ពីព្រោះលោក​មេភូមិតា​​គាំ បានធ្វើការបំរើរាស្ត្រ បំរើផលប្រយោជន៍ជាតិយ៉ាងច្រើនកន្លងមក។

 មិនតែប៉ុណ្ណោះលោកភូមិគឺជាអ្នកមើលដោយផ្ទាល់ចំពោះសុខទុក្ខរបស់បងប្អូនអ្នកភូមិ ដែលជានិច្ចជាកាលបានសហការគ្រប់ភាគី និងសម្រួលដល់ការងារ​នានាថ្នាក់មូលដ្ឋានជូន​ពលរដ្ឋផងដែរ ៕