នគរបាលជាតិ បង្ហាញលេខទូរស័ព្ទ៧ខ្សែ ផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ រាយការណ៍ពេលជួបបញ្ហាលួច-ឆក់ ក្នុងពិធីបុណ្យសមុទ្រ
22-12-2016 08:11
(ព្រះសីហនុ)៖ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទ៧ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ដែលទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង ក្នុងពិធីបុណ្យសមុទ្រ នាខេត្តព្រះសីហនុ ថ្ងៃទី២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦។
នេះជាលេខទូរស័ព្ទដែលអាចឲ្យ ប្រជាពលរដ្ឋទាក់ទងបាន២៤ម៉ោង៖ 117, 118, 740, 741, 742, 743 និង 744៕