Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈទន្តពេទ្យកម្ពុជា ថ្លែងអំណរគុណ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល សម្រាប់​ការរៀបចំ​បង្កើត​ច្បាប់ ស្តីពី​ការគ្រប់គ្រង​អ្នកប្រកប​វិជ្ជាជីវៈសុខា​ភិបាល​

21-12-2016 11:16

(ភ្នំពេញ)៖ គណៈទន្តពេទ្យកម្ពុជា បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ដែលបានរៀបចំបង្កើតច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកប វិជ្ជាជីវៈវិស័យសុខាភិបាល។

ក្នុងលិខិតរបស់គណៈទន្តពេទ្យកម្ពុជា ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ច្បាប់នេះមានសារៈសំខាន់ណាស់ ដោយតម្រូវឲ្យអ្នកមាន​វិជ្ជាជីវៈ​សុខាភិបាល ប្រតិបត្តិវិជ្ជាជីវៈទាំងផ្នែកសាធារណៈ និងឯកជនត្រូវមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងគោលបំណងការពារសុខភាព និងសុវត្ថិភាព​របស់ប្រជាជន តាមរយៈការផ្តល់នូវយន្តការ ក្នុងការធានាថា អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលទាំងអស់មានគុណវឌ្ឍិសមត្ថភាព និងសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន»