Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ជួបចរចាទ្វេ​ភាគីជាមួយ នាយករដ្ឋ​មន្ត្រីវៀតណាម និងអញ្ជើញ​ជាអធិបតី ក្នុងពិធីចុះហត្ថ​លេខា លើឯកសារ​សំខាន់ៗ​ចំនួន៣

20-12-2016 18:55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចប្រទេសវៀតណាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ​បានជួបចរចាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ុនហ្វុក ព្រមទាំងអញ្ជើញចូលរួមជាអធិបតី នៅក្នុងេពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន៣ ដែលរៀបចំឡើងនៅវិមាននាយករដ្ឋមន្ត្រីវៀតណាម។

Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅល្ងាចថ្ងៃទី២០ ខែធ្នូនេះ ពិធីចុះហត្ថលេខាលើកឯកសសារសំខាន់ៗទាំង៣នោះរួមមាន៖
១៖ សន្ធីសញ្ញាស្តីពីការផ្ទេរទណ្ឌិត,
២៖ សន្ឋិសញ្ញាស្តីពីជំនួយទៅវិញទៅមក ផ្នែកច្បាប់លើវិស័យព្រហ្មទណ្ឌ ចុះហត្ថលេខាដោយ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
៣៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងធម្មការ និងសាសនា និងគណៈកម្មាធិការជនជាតិ នៃប្រទេសវៀតណាម ដែលចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅវៀតណាម រយៈពេលពីថ្ងៃចាប់ពីថ្ងៃទី២០ ដល់២១ ខែធ្នូ ឆ្នាំ២០១៦ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ៊្វុក៕