ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែធ្នូ តំបន់ខ្ពង់រាប និងតំបន់ភ្នំ សីតុណ្ហភាពចុះត្រជាក់ពី១៧-១៩អង្សាសេ, សូមបងៗកងទ័ពយកចិត្តទុកដាក់ចំពោះសុខភាព
17-12-2016 08:47
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ដោយសារមូសុងឦសាន ចាប់ផ្តើមបង្កើនឥទ្ធិពល ធ្វើឲ្យសីតុណ្ហភាពអប្បបរមាថយចុះ ពិសេសបណ្តាខេត្តនៅតំបន់ខ្ពស់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅរង្វង់ ១៧-១៩អង្សាសេ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យសាធារណជន ពិសេសវីរយុទ្ធជន ដែលកំពុងឈរជើងតាមតំបន់ភ្នំ បង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព ក្នុងពេលដែលអាកាសធាតុចុះត្រជាក់នេះ៕