Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់ម្ចាស់យានយន្ត ដែលមិនទាន់បានបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន សូមរួសរាន់ទៅបង់ពន្ធ និងប្រាក់ពិន័យ ឲ្យបានមុនដំណាច់ឆ្នាំនេះ​

16-12-2016 17:36

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អំពាវនាវឲ្យម្ចាស់រថយន្ដទាំងឡាយ ដែលពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយាន្ដជំនិះសម្រាប់ឆ្នាំ២០១៦ សូមរួសរាន់មកប្រកាសបង់ពន្ធ និងប្រាក់ពិន័យ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមបញ្ជរធនាគារ អេស៉ីលីដា និងកាណាឌីយ៉ា ឲ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០១៦។

សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា «អគ្គនាយកដ្ឋាន នឹងចុះត្រួតពិនិត្យការអនុវត្ត ការបង់ពន្ធប្រភេទនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧តទៅ ហើយក្នុងករណីពិនិត្យឃើញថា មិនទាន់បានបង់ពន្ធត្រឹមត្រូវទេ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការផាកពិន័យ នៅហ្នឹងកន្លែងត្រួតពិនិត្យ ចំពោះរថយន្ដទាំងឡាយ ដែលខកខានមិនបានប្រកាសបង់ពន្ធ មុនឬត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦»

ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា ម្ចាស់រថយន្ដដែលខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្ដជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៦ នឹងយកចិត្តទុកដាក់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ និងប្រាក់ពិន័យ បានទាន់ពេលវេលា និងបានមុនការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៃអគ្គនាយកដ្ឋានពន្ធដារ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖