Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីសុវត្ថិភាព សូមបើកបរគោរពល្បឿនកំណត់ ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី ១៤ខែធ្នូ ឆក់យកជីវិតមនុស្ស២នាក់ និងរង​របួស១៧នាក់

15-12-2016 06:52

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៣លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង, រថយន្ដធុនតូច៦គ្រឿង, រថយន្ដធុនធំ២គ្រឿង, និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៨លើក, ប្រជែង១លើក, មិនប្រកាន់ស្ដាំ១លើក, មិនគោរពសិទ្ធិលើក និងបត់គ្រោះថ្នាក់១លើក៕