Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថកំពង់ស្ពឺ ឡោមព័ទ្ធផ្ទះចែកចាយគ្រឿងញៀន ចាប់បានថ្នាំ១៩កញ្ចប់ធំ ឃាត់បានមុខសញ្ញាចែកចាយ៣នាក់

11-12-2016 16:54

(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ បានបើកប្រតិបត្តិការឡោមព័ទ្ធផ្ទះ ជនសង្ស័យចែកចាយគ្រឿងញៀន នៅចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនជួញដូរ៣នាក់ និងថ្នាំញៀន១៩កញ្ចប់។

ប្រជនសង្ស័យទាំង៣នាក់ រួមមាន ឈ្មោះ គង់ ស្រីនី ភេទស្រីអាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ, ឈ្មោះ ម៉ៅ ថាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ ស៊ីម ធារី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ដោយដកហូតម្សៅសថ្លាចំនួន១៩កញ្ចប់ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ វត្ថុតាង និងសម្ភារទាំងអស់បាន បញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕