ចូលរួមបរិច្ចាគក្រវិលកំប៉ុងគ្រប់ប្រភេទ ទៅក្នុងធុងស្រាបៀរលីអូ ដើម្បីច្នៃជាជើងសិប្បនិម្មិត ជូនជនពិការកម្ពុជា
15-12-2016 12:59
(ភ្នំពេញ)៖ ដើម្បីជាកិច្ចតបស្នង ដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រស្រាបៀរលីអូ ចាប់តាំងពីបានចាប់ផ្តើមដំណើរការ រហូតមកទល់នឹងបច្ចុប្បន្ននេះ ស្រាបៀ លីអូ បានបើយុទ្ធនាការ «ចែករំលែកក្តីស្រឡាញ់ ជាមួយក្រវិលកំប៉ុងរបស់អ្នក» និងជួយឲ្យជនពិការទទួលបានជើងសិប្បនិម្មិត។
ក្នុងយុទ្ធនាការនេះ ប្រជាពលរដ្ឋយើង អាចចូលរួមធ្វើការបរិច្ចាគ ក្រវិលកំប៉ុង ភេសជ្ជៈគ្រប់ប្រភេទ ទាំងក្រវិលកំប៉ុងស្រាបៀលីអូផងដែរ ពេលដែលគាស់ពិសាហើយ សូមរក្សាទុកដើម្បីដាក់ចូលទៅក្នុង ធុងស្រាបៀរលីអូ ដែលបានដាក់នៅតាមទីតាំង ដូចជា បៀរហ្គាដិន, ហាងសាច់អាំង, ផ្សារទំនើប អ៊ីអនម៉ល, ផ្សារទំនើប City Mall, ផ្សារទំនើប Pencil, មាត់ទន្លេរ, ផ្សារអូរឬស្សី និងតាមហាងភេសជ្ជៈមួយចំនួននៅតាមខេត្តក្រុងសំខាន់ៗ ដើម្បីយកច្នៃធ្វើជាជើងសិប្បនិម្មិត ជូនដល់ជនពិការនៅកម្ពុជា។
គួរបញ្ជាក់ថា រាល់ក្រវិលកំប៉ុងរបស់បងប្អូន ដែលដាក់ចូលទៅក្នុងធុងស្រាបៀរលីអូ ខាងក្រុមហ៊ុនស្រាបៀរលីអូ និងប្រគល់ជូន ដល់មូនិធិជើងសិប្បនិម្មិត របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ប្រទេសថៃ យកទៅផលិតជើងសិប្បនិម្មិត សម្រាប់ចែកជូនអ្នក ដែលត្រូវការ តាមរយៈ ការជួយ ជ្រោមជ្រែង ពីមជ្ឈមណ្ឌល កម្មាត់មីនកម្ពុជា (CMAC) ដូច្នេះសូមចូលរួម និងចែករំលែកក្តីស្រលាញ់ របស់អ្នក ជាមួយក្រវិលកំប៉ុងស្រាបៀរលីអូ ទាំងអស់គ្នា។
សូមទស្សនាវីដេអូ ដូចខាងក្រោម៖