Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ តុលាការក្រុងភ្នំពេញ សវនាការរឿងក្តី លោក សម រង្ស៊ី ពាក់ព័ន្ធនឹងការក្លែងសន្ធិសញ្ញាព្រំដែន

09-12-2016 07:44

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញ នឹងបើកសវនាការកាត់ទោសលើសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងជំនួយការរបស់គាត់ពីរនាក់ទៀត ពាកព័ន្ធនឹងករណីក្លែងសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម។ នេះបើតាមការសម្រេចរបស់ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។

មន្រ្តីតុលាការ បានឱ្យដឹងថា សវនាការនេះ ដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយមាន លោក អ៉ឹម វណ្ណៈ លោក នូ វាសនា ជាសមាជិក និងលោក សៀង សុខ ជាតំណាងអយ្យការ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី, លោក អ៉ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីបង្ហោះឯកសារក្លែងស្តីពី សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។

សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២៩០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចផ្តន្ទាទោស លោក ហុង សុខហួរ ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំផងដែរ ជុំវិញសំណុំរឿងនេះ៕