Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឬស្សីកែវ បើកកិច្ចប្រជុំ ស្តីពីការស្វែងរកទីតាំងសាងសង់សាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី២

08-12-2016 11:28

(ភ្នំពេញ)៖ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦បានបើកកិច្ចប្រជុំមួយស្ដីពី «ការរកទីតាំងដើម្បីសាងសង់សាលាសង្កាត់ទួលសង្កែទី២ និងប៉ុស្តិ៍នគរបាលទួលសង្កែទី២»។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ,លោកនាយករដ្ឋបាលព្រមទាំងប្រធានការិយាល័យពាក់ព័ន្ធ និងមន្ត្រីសរុបចំនួន១២នាក់។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក្រសួងមហាផ្ទៃបានសម្រេចបំបែកសង្កាត់ធំៗ ចំនួន៨ ក្នុងខណ្ឌចំនួន៥ ដើម្បីងាយស្រួលគ្រប់គ្រង ក្នុងនោះ មានទាំងសង្កាត់ទួលសង្កែនេះផងដែរ ដែលត្រូវបំបែកជា២សង្កាត់៕