Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាំញៀនបំផ្លាញសង្គមជាតិ និងគ្រួសារ! ឪពុកបែកថ្នាំកាប់ក្បាល កូនស្រីធ្លាយខួរស្លាប់ និងកាប់ក្មេងម្នាក់ទៀតរបួសធ្ងន់

08-12-2016 10:39

(ព្រះសីហនុ)៖ បុរសម្នាក់ជាជាងទងបានបែកថ្នាំ ហើយទៅយកកាំបិតកាប់ក្បាលកូនស្រីរបស់ខ្លួន​ ស្លាប់យ៉ាងអាណោចអាធ័ម និងបានទៅកាប់ក្មេងប្រុសម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់ បង្កការតក់ស្លុត និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អំពើឃាតកម្មដែលផ្តើមចេញពីគ្រឿងញៀននេះ បានកើតមានឡើងវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាល ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជីវ រដ្ឋា អាយុ២៥ឆ្នា មុខរបរជាងទង, កូនស្រីរងគ្រោះឈ្មោះ ជីវ លីហួរ អាយុ៣ឆ្នាំ និងក្មេងប្រុសម្នាក់ទៀតឈ្មោះមាន ហួត អាយុ១៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ រងរបួសត្រង់ប្រអប់ដៃស្តាំ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួន និងកំពុងអនុវត្តតាមនីតិវិធី៕