Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា និងតំណាងរាស្រ្ត CNRP នឹងចូលជួបសកម្មជនដែលជាប់ឃុំនៅពន្ធនាគារព្រៃស ថ្ងៃទី៨ ខែធ្នូ

07-12-2016 17:44

(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា រួមទាំងតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន នឹងចូលសួរសុខទុក្ខសកម្មជន ដែលជាប់ឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមលិខិតរបស់ អគ្គនាយកពន្ធនាគារ ផ្ញើទៅកាន់អនុរក្សនៅពន្ធនាគារព្រៃស។

ការចុះសួរសុខទុក្ខរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោកទទួលបាន ការលើកលែងទោសពីព្រះមហាក្សត្រ និងជួបចរចាជាមួយនឹងថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦៕

ខាងក្រោមនេះជាលិខិតរបស់ លោក ចាន់ គឹមសេង អគ្គនាយកពន្ធនាគារ៖