Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បោះឆ្នោតជ្រើសរើសប្រធានថ្មី នៅរសៀលថ្ងៃទី០៣ ខែធ្នូស្អែកនេះ

02-12-2016 16:22

(ភ្នំពេញ)៖ តាមការគ្រោងទុក សមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសប្រធានថ្មី អាណត្តិទី៥ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។  

បេក្ខភាព៤រូប ដែលនឹងត្រូវឈរឈ្មោះ ឲ្យសមាជិកបោះឆ្នោត ជាប្រធានថ្មីរួមមាន៖ ១-លោក គីម ហ៊ាង អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា អាណត្តិទី៤ និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate, ទី២-លោកស្រី Grace Rachny មកពីក្រុមហ៊ុន Century 21 Cambodia, ៣-លោក Sorn Seap មកពីក្រុមហ៊ុន Key Real Estate និង ទី៤-លោក Van Chanthorn មកពីក្រុមហ៊ុន TownCity Real Estate។

សូមជម្រាបថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដំណើរការចំនួន៤ អាណត្តិមកហើយ ដោយមួយអាណត្តិមាន២ឆ្នាំ៖ ប្រធានស្ថាបនិកសមាគមអាណត្តិទី១ និងទី២ លោក ស៉ឹង ប៉ុណ្ណា, ប្រធានសមាគមអាណត្តិទី៣ លោកឧកញ៉ា ចេង ខេង និងប្រធានសមាគមដើមអាណត្តិទី៤ លោកឧកញ៉ា សុខ ប៊ុន ប៉ុន្តែលោកត្រូវបានជាប់ទោស ដោយសារវាយអតីពិធីការិនី សាសា ហើយតួនាទីជាប្រធាន សមាគមអ្នកវាយតម្លៃអចលវត្ថុកម្ពុជា បានធ្លាក់មកលើ លោក គីម ហ៊ាង៕