Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋក្រីក្រ ៨គ្រួសារ ទទួលបានអំណោយនិងថវិកាជាច្រើន ពីកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

02-12-2016 15:16

(បន្ទាយមានជ័យ)៖ លោក លី សារី ប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ចំនួន ៨គ្រួសារ រស់នៅក្នុងក្រុងសិរីសោភ័ណ។

លោក លី សារី បានថ្លែងថា សាខាកាកក្រហមកម្ពុជា តែងតែអនុវត្តនតាមអនុសាន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ ខ្វះខាត់ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទាំង៨គ្រួសារ ខាងលើទទួលបាន រួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម, ត្រីខចំនួន ១០កំប៉ុង, មី១កេស, សាប៊ូ១គីឡូក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ, ស្ករស១គីឡូក្រាម, ប្រេងឆា១លីត្រ, សារ៉ុង១, ក្រមា១, ពួយ១, ម៉ុង១, កម្រាល១, និងថវិកាមួយចំនួនធំ៕