Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ សម្រេចតែងតាំងអតីតមេបញ្ជាការយោធា ធ្វើជារដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក

02-12-2016 08:48

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំងមេបញ្ជាការយោធា ដែលចូលនិវត្តន៍មួយរូប គឺលោកឧត្តមសេនីយ៍ James Mattis ធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅក្នុងជួររដ្ឋាភិបាលថ្មីរបស់លោក ដែលនឹងត្រូវដឹកនាំ សហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

លោក James Mattis ដែលជាទូទៅត្រូវគេស្គាល់ថាជា «ឆ្កែកំណាច» នោះគឺជាអ្នករិះគន់មិនសំចៃមាត់នោះឡើយទៅលើគោលនយោបាយ ទាក់ទងនឹងតំបន់ មជ្ឈឹមបូព៌ារបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលជាពិសេសនោះគឺប្រទេសអ៊ីរ៉ង់តែម្តង ដោយលោក Mattis តែងតែបានសំដៅទៅប្រទេសមួយនេះថា គឺជា ការគំរាមកំហែងដ៏ខ្លាំងក្លាជាងគេតែមួយគត់ ទៅលើស្ថិរភាពក៏ដូចជាសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។

គួរបញ្ជាក់ដែរថា អតីតមេបញ្ជាការកងទ័ពអាមេរិករូបនេះ មានវត្តមាននៅគ្រប់សង្រ្គាមក្នុងតំបន់មជ្ឈឹមបូព៌ា​ គិតចាប់តាំងតែពីសង្រ្គាម អ៊ីរ៉ាក់កាលពីឆ្នាំ១៩៩០ និងឆ្នាំ២០០១ ហើយព្រមទាំងបានដឹកនាំកងទ័ពម៉ារីន របស់អាមេរិកប្រមាណជា៤,០០០នាក់ ដើម្បីតាមស្វែងរកមេដឹកនាំភេរវកដ៏ល្បីគឺលោក Osama bin Laden ទៀតផង៕