ស្រវឹងសូមកុំបើកបរ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញ គ្មានអ្នកស្លាប់ទេ មានតែអ្នករងរបួស១៦នាក់ប៉ុណ្ណោះ
01-12-2016 07:07
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១លើក (យប់១លើក) បណ្តាលឲ្យ របួសធ្ងន់១២នាក់ និងរបួសស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច៣គ្រឿង និងរថយន្ដធុនធំ២គ្រឿង និងអ្នកថ្មើជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៣លើក, មិនគោរពសិទ្ធិ៣លើក និងស្រវឹង១លើក៕