Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកស្អែក ! តុលាការនឹងប្រកាសសាលក្រមសំណុំរឿងលោក ស៊ុត ឌីណា រឿងកឹបកេងលុយរហូតដល់៧.២លានដុល្លារ និងមាស៣៣៩តម្លឹង ត្រឹមកាន់ដំណែង៣ឆ្នាំ

30-11-2016 16:58

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ពាក់ព័ន្ធភាពមិនប្រក្រតី នៃពេលបំពេញការងាររយះពេល៣ឆ្នាំ ដោយកឹបកេងលុយរហូតដល់៧.២លានដុល្លារអាមេរិក និងមានមាស៣៣៩តម្លឹង។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះសំណុំរឿងមួយនេះ ដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។

សូមជំរាបថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ហើយបានរកឃើញថា លោកមានការ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧.២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែង បាន៣ឆ្នាំ។

តុលាការបានសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕