Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អីក៏ខ្លាំងមែស! ផឹកស្រាស្រវឹង គំរាមសម្លាប់ម្តាយ វាយធ្វើបាបប្រពន្ធកូន និងបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន

24-11-2016 12:52

(ពោធិ៍សាត់)៖ អំពើហិង្សាមួយបានកើតឡើង ដោយសារតែប្តីផឹក​ស្រាស្រវឹងរាល់ថ្ងៃ ហើយបានគំរាមសម្លាប់ម្តាយ វាយធ្វើ​បាបប្រពន្ធកូន ព្រមទាំងបំផ្លិច​បំផ្លាញទ្រព្យសម្បត្តិ ដែលមាននៅ​ក្នុងផ្ទះ ត្រូវបានម្តាយដាក់ពាក្យបណ្តឹង​មកសមត្ថកិច្ច ឲ្យឃាត់ខ្លួនកូន​របស់គាត់​ចាត់ការតាមផ្លូវច្បាប់។

អំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះ យន់ អ៊ុន (ជាម្តាយ) ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសជាប្តីមានឈ្មោះ យឹម ណារិទ្ធ អាយុ៣៩ឆ្នាំ (ឃាត់ខ្លួន) មានប្រពន្ធ និងកូនមួយ ដែលមានម្តាយឈ្មោះ យន់ អ៊ុន រស់នៅភូមិសង្កាត់កើតហេតុខាងលើ។

មន្រ្តីនគរបាលបន្តថា ជនសង្ស័យតែងតែផឹកស្រាស្រវឹងរៀងរាល់ថ្ងៃ ហើយនៅថ្ងៃកើតហេតុជនសង្ស័យ បានគំរាមសម្លាប់ម្តាយ  និងវាយធ្វើបាបប្រពន្ធកូន ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលមាននៅក្នុងផ្ទះខ្ទេចគ្មានសល់។

ក្រោយកើតហេតុ ម្តាយរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយកម្លាំងប៉ុស្តិ៍ព្រៃញី បានចុះអន្តរាគមន៍ឃាត់ខ្លួនបុរសជាប្តី បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តចាត់ការតាមនីតិវិធី៕