Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ចុះត្រួតពិនិត្យការដ្ឋានសំណង់នៅខណ្ឌចំការមន រកឃើញជនជាតិចិន២៧៨នាក់ គ្មានលិខិតឆ្លងដែន១០នាក់ និងគ្មានសៀវភៅការងារ១៣៩នាក់

24-11-2016 10:46

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានសើុបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល​ពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យនៅក្នុងការដ្ឋានសំណង់ china construction fourth engineering division corp. LTD ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យកម្មករជាជនជាតិចិន តើថាពួកគេមានលិខិតស្នាមស្នាក់នៅ និងធ្វើការតាមច្បាប់ដែរឫយ៉ាងណា។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជាលទ្ធផលក្រុមប្រតិបត្តិការចម្រុះបានត្រួតពិនិត្យឃើញមានជនជាតិចិនចំនួន២៧៨ នាក់ ស្រី ០៤ ក្នុងនោះគ្មានលិខិតឆ្លងដែនចំនួន១០នាក់ ត្រូវបានឃាត់ខ្លួនយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សាកសួរ, មានលិខិតឆ្លងដែនចំនួន១៦៨នាក់​ ស្រីចំនួន០៤នាក់ និងគ្មានសៀវភៅការងារចំនួន១៣៩នាក់ ដកយកលិខិតឆ្លងមកធ្វើការផាកពិន័យតាមច្បាប់ការងារ។

លោកឧត្តមសេនីយ៍បានបន្តទៀតថា នាយកដ្ឋានវិនិយោគឯកជន "ន៤" នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងត្រួតពិនិត្យលិខិតឆ្លងដែន និងប័ណ្ណការងារតាមនីតិវិធី៕