Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ហ៊ុន ម៉ាណា និងក្រុមការងា​រ​មូលនិធិបាយ័ន បានប្រគល់​ផ្ទះទេវតា​០៥ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ចាម និងកំពង់ឆ្នាំង

23-11-2016 14:54

(កំពង់ចាម)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន បានដឹកនាំក្រុមការងារចុះសំណេះសំណាល និងប្រគល់ផ្ទះទេវតាចំនួន០៥ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹងនៅខេត្តកំពង់ចាម និងកំពង់ឆ្នាំង នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ផ្ទះទេវតាចំនួន០៥ខ្នងរួមមាន៖

១៖ ផ្ទះលេខ១៨៥ ប្រគល់ជូនលោកយាយ អ៊ឹម ទូច អាយុ៧៩ឆ្នាំ រស់នៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ជាអំណោយលោកជំទាវ គឹម ហេង សុខផល
២៖ ផ្ទះលេខ១៨៦ ប្រគល់ជូនលោកយាយ ស៊ូ អ៊ន អាយុ៧៥ឆ្នាំ រស់នៅភូមិពោធិស្ទៀង ឃុំសណ្តែង ស្រុកបាធាយ ខេត្តកំពង់ចាម ជាអំណោយលោកជំទាវ គឹម ហេង សុខផល
៣៖ ផ្ទះលេខ១៨៩ ប្រគល់ជូនលោកយាយ ច្រឹក គន អាយុ៦៦ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ជាអំណោយលោកតាន់ កាក់ឃុន និងលោកស្រី សុខ សុភ័ក្ត្រ
៤៖ ផ្ទះលេខ១៨៧ ប្រគល់ជូនលោកតា ហុក ហឿន អាយុ៧២ឆ្នាំ រស់នៅភូមិស្វាយព្រៃ  ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ជាអំណោយលោកជំទាវ គឹម ហេង សុខផល
៥៖ ផ្ទះលេខ១៨៨ ប្រគល់ជូនលោកតា ផូ មិច អាយុ៧២ឆ្នាំ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជាអំណោយលោកកាន់ កាក់ឃុន និងលោកស្រី សុខ សុភ័ក្ត្រ។

ក្រៅពីការប្រគល់ផ្ទះទេវាតាខាងលើ ក្រុមការងារ ក៏បានផ្តល់អំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ជូនសិស្សានុសិស្ស លោកតា លោកយាយ រួមមាន គ្រឿងឧបភោគ បរិភោគ, ថវិកា និងសម្ភារ:ប្រើប្រាស់ ជាច្រើនមុខទៀត ព្រមទាំងផ្តល់រទេះរុញ សម្រាប់ជនពិការផងដែរ៕