Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូល បន្តយុទ្ធនាការចុះពិនិត្យទំនិញ នៅផ្សារការកាប និងផ្សារកំពង់លួង ដកហូតទំនិញខូចគុណភាព និងហួសដឺឡេមួយចំនួន

22-11-2016 16:24

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារការកាប និងផ្សារកំពង់លួងក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីការចុះត្រួតពិនិត្យរួចមក ជាលទ្ធផល ក្រុមការងារ បានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហាររមួយចំនួន តែពុំមានរកឃើញ សារធាតុគីមីហាមឃាត់ឡើយ។

ប៉ុន្តែក្រុមការងារបានរកឃើញ និងរឹបអូសទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួនផងដែរ ហើយយកទៅរក្សាទុក នៅសាខាកាំកុងត្រូលខេត្ត ដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់។

នៅក្នុងឱកាសនោះ ក្រុមការងារ ក៏បានចែកផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ ដើម្បីឲ្យយល់ដឹងកាន់តែខ្លាំងចំពោះសុវត្ថិភាព ចំណីអាហារដែលដាក់លក់ នៅតាមទីសាធារណៈ និងតាមផ្សារ៕