ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តម្លើងឋានន្តរស័ក្ដិមន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៏ចំនួន៥រូប
22-11-2016 15:47
(ភ្នំពេញ)៖ មន្ត្រីនគរបាលជាតិថ្នាក់វរសេនីយ៏ឯក និងថ្នាក់ឧត្តមសេនីយ៏ត្រីចំនួន៥រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតម្លើងឋានន្តរស័ក្ដិជាឧត្តមសេនីយ៏ទោ និងជាឧត្តមសេនីយ៏ត្រី។
យោងតាមព្រះរាជក្រឹត្យចេញដោយព្រះមហាក្សត្រដែលឡាយព្រះហស្ដលេខាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ បានសម្រេចតម្លើងឋានន្តរស័ក្ដិ ដល់មន្ត្រីជាន់ខ្ពស់នគរបាលជាតិចំនួន៥រូប។ ក្នុងនោះ២រូបតម្លើងជាឧត្តមសេនីយ៏ទោ និង៣រូបតម្លើងជាឧត្តមសេនីយ៏ត្រី។
ខាងក្រោមនេះជាព្រះរាជក្រឹត្យតម្លើងឋានន្តរស័ក្ដិ ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ៖