Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ចូលរួមកិច្ចប្រជុំស្តីពីសហប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន និងបទឧក្រឹដ្ឋឆ្លងដែនកម្ពុជា-វៀតណាម

22-11-2016 09:41

(ហូជីមិញ)៖ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន និងបទឧក្រឹដ្ឋឆ្លងដែន (BLO) តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលរៀបចំឡើង នៅទីក្រុងហូជីមិញ។

កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន និងបទឧក្រឹដ្ឋឆ្លងដែន (BLO) តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមនេះ ដឹកនាំប្រតិភូវៀតណាមដោយ ឧត្ដមសេនីយ៍ទោ ដុង ដាយលុក (DONG DAI LOC) អគ្គនាយរង នៃអគ្គនាយកដ្ឋាន នគរបាលវៀតណាម ក្រសួងនគរបាលវៀតណាម៕