Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង ផ្ញើលិខិតជូនប្រធានរដ្ឋសភា ជុំវិញករណីស្នើ​សុំឆ្លើយ​បំភ្លឺ​ពីក្រសួង​មហា​ផ្ទៃ​លើ​ការ​លុប​បំបាត់​កម្លាំង​សន្តិសុខ​ខុស​ច្បាប់

21-11-2016 18:29

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង បានផ្ញើលិខិតមួយ​បំភ្លឺមួយ​ច្បាប់ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជុំវិញករណីស្នើសុំឆ្លើយបំភ្លឺពីក្រសួងមហាផ្ទៃ លើការលុបបំបាត់​កម្លាំងសន្តិសុខ​ខុសច្បាប់ ដែលអាជ្ញាធរ​រាជធានីភ្នំពេញ ប្រើដើម្បី​បង្រ្កាប​លើការ​ជួបជុំ ការធ្វើ​បាតុកម្ម និងកូដកម្ម​ដោយសន្តិវិធី។

នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលចុះហត្ថលេខានៅថ្ងៃទី១៧ ខែវិច្ឆិកានាពេលថ្មីៗ បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំមានកិត្តិយសគោរពជម្រាបជូន សម្តេចចក្រីប្រធានរដ្ឋសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ចំពោះករណីលិខិតរបស់អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន៨រូប ដែលបានសរសេរថា សំណើសុំលុបបំបាត់កម្លាំងសន្តិសុខខុសច្បាប់ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រើដើម្បីបង្រ្កាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី ខ្ញុំសូមបំភ្លឺជូនដូចតទៅ៖ (សូមអានលិខិតខាងក្រោម)៖