Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយឯក រុន រត័្នវាសនា ចូលរួមកិច្ចប្រជុំវេទិកានគរបាលចរាចរណ៍អាស៊ានលើកទី១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម

21-11-2016 14:59

(ហាណូយ)៖ ដោយបានការអនុញ្ញាត ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងមានការណែនាំពីនាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយឯក រុន រត័្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈដឹកនាំប្រតិភូ បានចូលរួមកិច្ចប្រជុំ វេទិការនគរបាលចរាចរណ៍ អាស៊ានលើកទី១ ដោយមានចូលពីបណ្តា សមាជិកអាស៊ានចំនួន១០ប្រទេស ក្រោមអធិបតីភាព លោក តូលីម រដ្ឋមន្រី្តក្រសួងសនិ្តសុខសាធារណៈ របស់ប្រទេសវៀតណាម។

ក្នុងវេទិកាបើកកិច្ចប្រជុំលើកទី១ នគរបាលចរាចរណ៍អាស៊ាន លោក តូលីម រដ្ឋមន្រី្តក្រសួងសនិ្តសុខសាធារណៈវៀតណាម បានថ្លែងថា នេះជាលើកទី១ហើយ ដែលប្រទេសជាសមាជិកអាស៊ាន ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ បានចូលរួមប្រជុំចែករំលែកបទពិសោធន៍ លើការអនុវត្តច្បាប់ក្នុងតំបន់ ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការ សុវតិ្ថភាពចរាចរណ៍ក្នុងតំបន់អាស៊ាន។

សូមជម្រាបថា វេទិកាកិច្ចប្រជុំលើកទី១ នគរបាលចរាចរណ៍អាស៊ាន នៅប្រទេសវៀតណាមនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី ២១-២៣ វិចិ្ឆកា ឆ្នាំ២០១៦៕