Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា ចាន់តូ ណែនាំឲ្យមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី ខិតខំបំរើការងារជូនប្រជាពលរដ្ឋ

21-11-2016 08:43

(រតនគិរី)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានណែនាំ​​ដល់​​មន្រ្ដី​​បុគ្គលិក នៅសាខាខេត្តរតនគិរី ត្រូវខិតខំបំរើការងារជូនប្រជាពលរដ្ឋឲ្យបានល្អ ដ៏ដូចជាធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត ដែលមាននៅក្នុងខេត្តរតនគីរីនេះផងដែរ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ និងឆាប់រហ័ស។

​ការណែនាំរបស់លោក ជា ចាន់តូ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងឱកាសដែលលោកចុះសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី៕